(ភ្នំពេញ)៖ ហាងនំបុ័ង Tous les Jours ទទួលបានវិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អចំណាត់ថ្នាក់ A ដែ​លជាចំណាត់ថ្នាក់ល្អបំផុត ក្នុងចំណោមចំណាត់ថ្នាក់ជាច្រើនពីក្រសួងសុខាភិបាល​។

Tous les Jours ត្រូវបានទទួលស្គាល់ថា ជាហាងនំបុ័ងមានផាសុខភាពទាំងការផលិត និងកន្លែងចំអិនប្រកបដោយអនាម័យល្អ ការទុកដាក់សំភារៈមានសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរក្សារទុកគុណភាពអាហារបានត្រឹមត្រូវ។

អ្នកស្រី រាគែល ​ប្រធានប្រតិបត្តិហាងនំបុ័ង Tous les Jours ឲ្យដឹងថា «ក្នុងនាមតំណាងក្រុមហ៊ុន Tous les Jours នាងខ្ញុំសូមអរគុណដល់ក្រសួងសុខាភិបាល ដែលបានរៀបចំកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់គោលការណ៍អនុវត្តអនាម័យនេះឡើង នេះជាការជំរុញឲ្យភោជនីដ្ឋានទាំងអស់នៅកម្ពុជា បង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពអ្នកទទួលទាន ហើយការផលិតអាហារត្រូវមានអនាម័យល្អ ដើម្បីធានាសុខភាពមនុស្សគ្រប់គ្នា។

លោកស្រីបន្ដថា សំរាប់ការទទួលជោគជ័យរបស់ Tous les Jours គឺមកពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផលិតចំណីអាហារ និងទីតាំងចំអិន​​ ដើម្បីធានានូវការផលិតចំណីអាហារមានរសជាតិឆ្ងាញ់ និងមានសុវត្ថភាពខ្ពស់។

លោកស្រីថា ចំណុចទាំងនេះដែលធ្វើឲ្យហាងនំបុ័ង Tous les Jours ទទួលបានជោគជ័យ ក្នុងការប្រកួតប្រជែងនេះ រហូតទទួលបានចំណាត់ថា្នក់Aនេះ។

សូមបញ្ជាថា​ ការផ្ដល់ជូននូវវិញ្ញាបនបត្របញ្ជាក់ គោលការណ៍អនុវត្តអនាម័យល្អ​ ពីក្រសួងសុខាភិបាលនេះ ផ្ដល់ជូនចំពោះហាង និងភោជនីយដ្ឋានដែលបានចូលរួម ក្នុងការប្រកួតប្រជែង និងអនុវត្តត្រឹមត្រូវតាមសេចក្ដីណែនាំ ព្រមទាំងគោរពតាមបទដ្ឋាន គោលការស្ដង់ដាអនាម័យសុវត្ថិភាពចំណីអាហារ ដែលបានដាក់ចេញឲ្យអនុវត្តន៍ ដោយក្រសួងសុខាភិបាលប៉ុណ្ណោះ៕