(ភ្នំពេញ)៖ ក្រោយពីកម្មវិធី Mobile World Congress 2019 បានបញ្ចប់នៅទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញរួចមក យើងឃើញតាមមានប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនបានឱ្យដឹងថាក្រុមហ៊ុនទូរស័ព្ទដៃដែលទទួលបានពានរង្វាន់ច្រើន និងទាក់ទាញជាងគេនោះ គឺជាទូរស័ព្ទដៃដែលមានបំពាក់បច្ចេកវិទ្យាថតរូប ZOOM មិនបែកគុណភាពរូបភាព។

លោកអ្នកប្រហែលជានៅចាំហើយណា តើក្រុមហ៊ុនស្មាតហ្វូនមួយណា ដែលបានបំពេញតម្រូវការនេះដល់អ្នកប្រើប្រាស់ និងបង្ករការភ្ញាក់ផ្អើល នៅក្នុងកម្មវិធី MWC 2019 នាពេលនោះ។ មានស្ថាប័នព័ត៌មាន និងស្ថាប័នសាម៉ីរង្វាន់ចំនួន៧ បានឱ្យដឹងថា ពួកគេបានសម្រេចប្រគល់ពានរង្វាន់ Best Phone of MWC 2019 award ឱ្យទៅក្រុមហ៊ុនទូរស័ព្ទដៃ OPPO ដោយពួកគេបានចាប់អារម្មណ៍មកលើបច្ចេកវិទ្យា 10X Lossless Zoom ដែលក្នុងនោះរួមមានពានរង្វាន់ទី១មកពីស្ថាប័ន The Verge ដោយស្ថាប័ននេះបានផ្តល់ពានរង្វាន់ផ្នែក Best Zoom ឱ្យទៅក្រុមហ៊ុន OPPO ព្រោះតែពួកគេបានឃើញច្បាស់ពីសមត្ថភាពដ៏ឆ្លាតវៃ នៃស្មាតហ្វូនថ្មីនេះ ដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាពង្រីករូបភាព ពេលថតរូបភាគល្អិត ឬនៅខ្ពស់មិនបែកគុណភាពរូប ក្នុងកម្រិតពី១៦មីលីម៉ែត្រ ទៅកម្រិត១៦០មីលីម៉ែត្រ យ៉ាងច្បាស់ល្អ។

* ពានរង្វាន់ទី២ទទួលបានពីស្ថាប័ន ANDROID AUTHURITY ថាជាស្មាតហ្វូនដែលមានបំពាក់កាមេរ៉ាក្រោយ៣គ្រាប់ ដោយកាមេរ៉ាមានមុខងារសំខាន់មានទំហំដល់ទៅ 48 MP និង Ultra-Wide ទំហំ16MP ដែលមាន 10X Lossless Zoom កាន់តែទាក់ទាញ។

* ពានរង្វាន់ទី៣ គឺទទួលបានពីស្ថាប័ន Pocket-Lint ថាជាស្មាតហ្វូនដែលមាន Len កាន់តែតូចតែគុណភាពពង្រីករូបភាពកាន់តែល្អ និងច្បាស់។

* ពានរង្វាន់ទី៤៖ ទទួលបានពីស្ថាប័ន Mashable ដោយស្ថាប័ននេះបានឲ្យដឹងថាស្មាតហ្វូនដែល OPPO បានដាក់ឲ្យសាកល្បងនេះ គឺពិតជាអស្ចារ្យណាស់ នៅពេលដែលពួកគេពង្រីករូបភាពកាន់កាន់តែកៀក នោះគុណភាពវាកាន់តែច្បាស់ល្អ។

* ពានរង្វាន់ទី៥ គឺជាការទទួលស្គាល់ពីស្ថាប័ន Stuff ដែលបានឱ្យដឹងថាបច្ចេកវិទ្យា Zoom ដែលបំពាក់លើស្មាតហ្វូនគំរូបស់ OPPO នេះត្រូវបានគេរចនាឡើងដោយផ្សារភ្ជាប់គ្នារវាងកាមេរ៉ាសំខាន់ក្នុង Len ជាមួយនឹងតួទូរស័ព្ទតែម្តង ដើម្បីទប់ទល់បឹងភាពរង្គើរ ឬប្រឆាំងនឹងភាពរញ្ជួយនានា ពេលថតរូប។

*និងពានរង្វាន់ទី៦៖ បច្ចេកវិទ្យានេះ ត្រូវបានទទួលស្គាល់ដោយស្ថាប័ន Photography Now ដែលស្ថាប័ននេះ បានទទួលស្គាល់ថាបច្ចេកវិទ្យា 10X Lossless Zoom របស់ OPPO បានរៀបចំឡើងមានលក្ខណៈពិសេសជាមួយនឹងការ Zoom ផ្ទៃកាត់មុខដាច់ល្អ ដូចជាការឆ្លងកាត់កញ្ជក់ Len ដ៏ថ្លាដូច្នោះដែរ។ ព្រមទាំងពានរង្វាន់ទី៧គឺក្រុមហ៊ុន OPPO បានទទួលស្គាល់ពីស្ថាប័ន The Jakarta Post ដោយពួកគេបានរកឃើញ ថាក្នុងស្មាតហ្វូននេះ ក្រុមហ៊ុនបានបំពាក់ Len ចំនួន៣ស្រទាប់សំខាន់ ក្នុងកែវកាមេរ៉ាតែមួយដូចជា៖ Ultra-Wide , Angle Len, Telephoto Len។
ដូច្នេះយើងទាំងអស់គ្នាមានតែរង់ចាំមើលថាតើទូរស័ព្ទអ្វីដែល OPPO ជ្រើសយកមកបំពាក់នូវបច្ចេកវិទ្យា 10X Lossless Zoom នេះ៕