(ភ្នំពេញ)៖ លោកស្រី វ៉ាង ពុទ្ធារី អាយុ៥២ឆ្នាំ ​​មានទីលំនៅបច្ចុប្បន្នផ្ទះលេខ​២៤ ផ្លូវ៧មករា ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ឯកសារកាន់កាប់ដីធ្លី ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ហើយបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់សាក់សំពៅ ខណ្ឌដង្កោ រួចរាល់ហើយ។

លោក វ៉ាង ពុទ្ធារី បានឲ្យដឹងថា ដីនោះមានទំហំប្រមាណ​៣អា ស្ថិតនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ​ ហើយព្រំប្រទល់ដី ខាងជើងទល់នឹង ចំណីផ្លូវ​៧មករា ខាងត្បូងទល់នឹង​​ឈ្មោះ ណុស ចាន់ថន ខាងកើតទល់នឹងឈ្មោះ ប៉ុស សម្បត្តិ ខាងលិចទល់នឹង ចំណីផ្លូវបេតុង។

លោកបានបញ្ជាក់ថា លោកបានបាត់ឯកសារកាន់កាប់ដីធ្លីនេះ ដោយសារគ្រោះទឹកជំនន់កាលពីអំឡុង ឆ្នាំ១៩៩២។ ការបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីនេះ លោកបានដាក់ពាក្យបណ្តឹងជូន ចៅសង្កាត់សាក់សំពៅរួចហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩៕​