(ភ្នំពេញ)៖ លោក សុខ សុគន្ធ ហៅជេម សុខ ដែលជាអ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយនៅកម្ពុជា បានចាត់ទុកការបន្តផ្សព្វផ្សាយនូវខ្លឹមសារព័ត៌មានព្រមានបិទ Facebook របស់ក្រុម Hacker នៅលើទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពីសំណាក់ទណ្ឌិត សម រង្ស៉ី គឺជាទង្វើមួយដ៏ថោកទាបបំផុត។

ទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ត្រូវបានក្រុម Hacker លួចចូលទៅគ្រប់គ្រង ហើយបានសរសេរសារព្រមានបិទ Facebook នៅកម្ពុជា ដែលនាំឲ្យមានការភ័ន្តច្រឡំដល់សាធារណៈមតិ។ ប៉ុន្តែភ្លាមៗនោះ ក្រុមអ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បានចូលទៅគ្រប់គ្រងវិញ ហើយក៏បានលុបចោលនៅសារនោះផងដែរ។

បន្ថែមពីលើនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសច្រានចោលនូវសារនោះផងដែរ។ បើទោះបីសារខាងលើត្រូវបានច្រានចោលយ៉ាងណាក្តី លោក សម រង្ស៉ី ទណ្ឌិតដែលកំពុងរត់គេចពីសំណាច់ច្បាប់របស់កម្ពុជាសម្ងំរស់នៅប្រទេសបារាំងនៅតែបន្តផ្សព្វផ្សាយព័ត៌មាននេះនៅលើទំព័រ Facebook របស់ខ្លួន។

លោក សុខ សុគន្ធ បានចាត់ទុកការបន្តផ្សព្វផ្សាយរបស់ទណ្ឌិត សម រង្ស៉ី ទាំងដឹងថាខ្លឹមសារនោះជារឿងមិនពិត គឺជាទង្វើមួយដ៏ថោកទាបបំផុត។ អ្នកអត្ថាធិប្បាយរូបនេះ បានចាត់ការបន្តផ្សព្វផ្សាយរបស់ទណ្ឌិត សម រង្ស៉ី គឺជាចេតនាដ៏អាក្រក់ក្នុងការធ្វើឲ្យស្រអាប់ប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន។

សូមស្តាប់ការអត្ថាធិប្បាយរបស់លោក សុខ សុគន្ធ៖