(ភ្នំពេញ)៖ ក្រៅពីផ្សព្វផ្សាយតាមប្រព័ន្ធទូរទស្សន៍ខ្សែកាបធំទូលំទូលាយពេញទូទាំងប្រទេស នៅពេលនេះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ដែលអ្នកប្រើប្រាស់ប្រព័ន្ធទូរទស្សន៍ DTV អាចទស្សនាការការផ្សាយព័ត៌មានថ្មីៗរបស់ទូរទស្សន៍ Fresh News ជាមួយព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានកំសាន្តដ៏ច្រើនសម្បូរបែបរបស់ទូរទស្សន៍ព័ត៌មាន Fresh News។

បងប្អូនប្រជាពលរដ្ឋអាចទស្សនាដោយសេរីពេញ២៤ម៉ោងនូវព័ត៌មានទាន់ហេតុការណ៍ថ្មីៗ នៅតាមគេហដ្ឋានរបស់បងប្អូននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត​ ទាំង២៥រាជធានី-ខេត្ត ដោយមិនចាំបាច់ត្រូវការមាន Internet ឡើយ គ្រាន់តែតម្លើងប្រព័ន្ធថាសទូរទស្សន៍ DTV។ ផ្កាយរណប Thaicom 8 ប៉ុស្តិ៍លេខ១៩ និង ផ្កាយរណប Thaicom 4 ប៉ុស្តិ៍លេខ៣២។

ការពង្រីកបណ្ដាញទូរទស្សន៍ព័ត៌មាន Fresh News តាមរយៈប្រព័ន្ធទូរទស្សន៍ផ្កាយរណប និងតាមប្រព័ន្ធទូរទស្សន៍ខ្សែកាបគ្របដណ្តប់ទូទាំងប្រទេសនៅពេលនេះ ដើម្បីបង្កើនភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលទស្សនាការផ្សាយផ្ទាល់ (Live) និងទស្សនាព័ត៌មានថ្មីៗចុងក្រោយទាំងនៅកម្ពុជា និងជុំវិញពិភពលោក រៀងរាល់មួយម៉ោងម្តង។ ជាការពិតណាស់ការបន្ថែមបណ្ដាញការផ្សព្វផ្សាយរបស់ Fresh News នៅលើកញ្ចក់ទូរទស្សន៍នេះ គឺស្របពេលនឹងបរិបទសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការរីកចម្រើន លើវិស័យព័ត៌មាន។

ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់តាមរយៈបណ្តាញរួមមាន៖

ទី១៖ ទូរទស្សន៍ផ្កាយរណប DTV
ទី២៖ ទូរទស្សន៍ផ្កាយរណប Sky One
ទី៣៖ ទូរទស្សន៍ខ្សែកាប PPCTV
ទី៤៖ ទូរទស្សន៍ខែ្សកាប CCTV
ទី៥៖ បណ្តាញទូរទស្សន៍ One TV.
ទី៦៖ បណ្តាញទូរទស្សន៍ STV.
ទី៧៖ បណ្តាញទូរទស្សន៍ខ្សែកាបជាង៥០ក្រុមហ៊ុននៅទូទាំងប្រទេស៕