(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,០៨៤គ្រឿង រកឃើញល្មើសច្បាប់៨៤២គ្រឿង(ម៉ូតូ៣៥%) អប់រំ២៩៨គ្រឿង និងផាកពិន័យ៥៤៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៧ ខែកុម្ភៈនេះ ត្រួតពិនិត្យរួមបានចំនួន២,៩០១គ្រឿង, អប់រំ១២៨គ្រឿង និងផាកពិន័យ៤៧៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៩,២៣៥គ្រឿង រកឃើញយានយន្តល្មើស២២,៤៣៨គ្រឿង(ម៉ូតូ៧៨%) ក្នុងនោះអប់រំ៨,១៥៨គ្រឿង និងផាកពិន័យ១៤,២៨០គ្រឿង៕