(ភ្នំពេញ)៖ ខណៈពេលនេះវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវលេខ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ខណៈពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕