(ភ្នំពេញ)៖ ក្រុមហ៊ុន Lenovo នាព្រឹកថ្ងៃទី២២ ខែកម្ភៈ ឆ្នាំ២០១៩នេះ បានបើកសម្ពោធ Showroom ថ្មីរបស់ខ្លួនក្នុងក្រុមហ៊ុន PTC Computer សាខាព្រះមុនីវង្ស អគារលេខ ២៥០, ២៥២ ផ្លូវព្រះមុន្នីវង្ស។ ពិធីសម្ពោធនេះ ត្រូវបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ស៉ីវ៉ារិត នថាវុតធីសាវ៉ាត (Mr. Siwarit Nontawutisawad) ប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិនពីក្រុមហ៊ុន Lenovo អន្តរជាតិ និងលោកឧកញ៉ា អ៉ឹង សែ អគ្គនាយកក្រុមហ៊ុន PTC Computer ខូអិលធីឌី រួមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរផងដែរ។

លោកឧកញ៉ា អ៊ឹង សែ បានលើកឡើងថាក្រុមហ៊ុន PTC Computer គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខ លើផលិតផលម៉ាក Lenovo គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល នៅកម្ពុជា។ ហើយ PTC ក៏ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា ចាប់តាំងពីឆ្នាំ១៩៩៦ មកម្លេះ គិតមកដល់ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោក Siwarit Nontawutisawad បានលើកឡើងដែរថា ក្នុងនាមលោកជាប្រធានផ្នែកលក់ ប្រចាំឥណ្ឌូចិនក្រុមហ៊ុន LENOVO ពិតជាមានសេចក្តីសោមនស្ស រីករាយជាអនេកប្បការ។ លោកសង្ឃឹមយ៉ាងមុតមាំថា នឹងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន PTC Computer ខូអិលធីឌី ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតំរូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។

អតិថិជនទាំងអស់ អាចទំនាក់ទំនងមកក្រុមហ៊ុន PTC Computer ខូអិលធីឌី មាន៥សាខា គឺសាខាទី១៖ ការិយាល័យកណ្តាល អគារលេខ៦៦ ផ្លូវលេខ៦៣ កែងផ្លូវលេខ១៥(ក្បែរផ្សារសូរិយា), សាខាទី២៖ អគារលេខ ២៥០-២៥២ មហាវិថីព្រះមុនីវង្ស, សាខាទី៣៖ ផ្ទះលេខ៨១-៨៣ ខាងជើងផ្សារធំថ្មី, សាខាទី៤៖ ខេត្តបាត់ដំបង ផ្លូវលេខ២ ម្តុំសាលា២ធ្នូ និងសាខាទី៥៖ ខេត្តសៀមរាប អគារ៥៥៥ ផ្លូវទេពវង្ស។ ក្នុងនោះដែរអតិថិជនក៏អាចរកទិញផលិតផល តាមរយៈគេហទំព័រ WWW.ptc-computer.com.kh  ឬតាមរយៈទូរស័ព្ទលេខ ០២៣ ២២២ ២១២/០២៣ ២២២ ២១៣៕