(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តបុគ្គលិក ដែលខិតខំប្រឹងប្រែង ធ្វើការងារកន្លងមកក្រុមហ៊ុន RF3 World ប្រចាំប្រទេសម៉ាឡេស៊ី បានប្រគល់រង្វាន់ផ្ទះវីឡាតម្លៃជិត៤០ម៉ឺនដុល្លារ ជូនដល់ប្រធានតំណាងចែកចាយនៅកម្ពុជា លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន Rf3 World Cambodia។

លោក Dato Sri Nazeri Bin Omar ប្រធានក្រុមហ៊ុន RF3 World ប្រចាំប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការប្រគល់ផ្ទះវីឡាជូនដល់លោក វណ្ណ សុភានោ ជាការអនុវត្តឡើងតាមផែនការ និងការសន្យារបស់ក្រុមហ៊ុន សម្រាប់បុគ្គលកឆ្នើមដែលពូកែលក់ និងចែកចាយផលិតផលគ្រឿងសម្អាង ២ប្រភេទគឺ៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដល់ប្រជាពលរដ្ឋប្រើប្រាស់។

លោកបន្ដថា ការផ្តល់រង្វាន់ធំបែបនេះ មិនមែនជូនបុគ្គលិកតែម្នាក់នោះឡើយ ប៉ុន្ដែនឹងផ្ដល់ជូនបុគ្គលិក និងតំណាងចែកចាយទាំងអស់គ្នានៅក្នុងក្រុមហ៊ុន ដែលមានសមត្ថភាព។

លោកបន្ថែមថា ដើម្បីភាពជោគជ័យបុគ្គលិកទាំងអស់ សូមព្យាយាមដាក់បេះដូងធ្វើជាមួយ Rf3 World ទើបឈានដល់គោលដៅ និងដូចបំណងប្រាថ្នាដែលចង់បាន។

សូមជម្រាបថា ក្រុមហ៊ុន Rf3 World Cambodia បានបង្កើតកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ និងនាំចូលផលិតផលគ្រឿងសម្អាង២ ប្រភេទគឺ៖ គ្រីម Firmax3 និងស៊ីរ៉ូម O2max3 ពីក្រុមហ៊ុន Rf3 World អន្តរជាតិប្រចាំនៅប្រទេសម៉ាឡេស៊ី។ ក្រុមហ៊ុន RF3 World បានចុះប្រវេទន៍ត្រឹមត្រូវនៅក្រសួងសុខាភិបាល, ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមបរិបទផ្លូវច្បាប់ត្រឹមត្រូវផងដែរ។

ដោយឡែកសម្រាប់ ផលិតផល២មុខដែលនាំចូលមកនេះរួមមានគ្រីម Firmax3 និងស៊ីរ៉ូម O2max3 ដែលបាននឹងកំពុងចែកចាយលើពិភពលោក រហូតដល់ទៅជាង២០ប្រទេសរួមមាន៖ ប្រទេសម៉ាឡេស៊ី, កម្ពុជា, សិង្ហបុរី, ហ្វីលីពីន, ឥណ្ឌូណេស៊ី, ភូមា, បង់ក្លាដែស, ឥណ្ឌា, ប្រុយណេ, ថៃ, វៀតណាម, ឡាវ, កេនយ៉ា, បារាំង, អាមេរិក, កាណាដា, រុស្សី, អូស្ត្រាលី, និងណូវែលសេឡង់ជាដើម៕