(ភ្នំពេញ)៖ អតិថិជនដែលតែងតែងឿងឆ្ងល់ និងទន្ទឹងរងចាំ គឺបានមកដល់ហើយ ទូរស័ព្ទ R17 Pro គឺជាប្រភេទម៉ូឌែលស្មាតហ្វូនថ្មី​ ដែលក្រុមហ៊ុន OPPO បានផលិត ដើម្បីជាតំរូវការរបស់មនុស្សទាន់សម័យ និងសម្រាប់អ្នកដែលស្រលាញ់ និងចូលចិត្តការថតរូបពេលយប់ផងដែរ។

យោងតាមការ Post របស់ក្រុមអ្នកតារាសម្តែង និងពិធីករ ពិធីការិនីល្បីៗ ទៅលើរូបថតមួយសន្លឹកដោយមានបុរសម្នាក់កាន់កាមេរ៉ាថតរូប ទន្ទឹមគ្នាជាមួយនឹងទូរស័ព្ទ R17 Pro បានឲ្យដឹងនៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា នឹងមានកម្មវិធីការតាំងបង្ហាញម៉ូឌែលទូរស័ព្ទ R17 Pro នៅផ្សារទំនើប AEON 1, LIVELY PLAZA (ជាន់ផ្ទាល់ដី) ដើម្បីបង្ហាញពីសមត្ថភាពពិត នៃទូរស័ព្ទម៉ូឌែលថ្មីមួយនេះ។

យោងតាមការឲ្យដឹងរបស់ក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា កម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro នេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកចូលរួមទស្សនា ដូចជាលោកអ្នកអាចទស្សនានូវរូបថតជាច្រើនសន្លឹក ដែលថតដោយទូរស័ព្ទ R17 Pro នាពេលរាត្រី ទាំងរូបភាពនៅកម្ពុជា និងតាមបណ្តាប្រទេសនានា ដែលជាដៃគូសហការជាមួយក្រុមហ៊ុន។

ចង់ដឹងថាតើវាមានភាពស្រស់ស្អាត និងគុណភាពច្បាស់កម្រិតណា! ដូចដែលការលើកឡើងរបស់អ្នក Post ដែរឬទេ។ មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីការតាំងបង្ហាញទូរស័ព្ទនោះ លោកអ្នកក៏អាចទស្សនាដោយផ្ទាល់ និងចាប់កាន់ទូរស័ព្ទថ្មី R17 Pro ជាច្រើនគ្រឿង ថែមទាំអាចធ្វើតេស្តសមត្ថភាពថតរូបរបស់វាបានដោយខ្លួនឯង និងជួបជាមួយនឹងអ្នកជំនាញផ្នែកថតរូបគ្រប់ប្រភេទកាមេរ៉ា ដែលនឹងបង្ហាញជូនលោកអ្នក នូវបច្ចេកទេសនៃការថតរូបគ្រប់ប្រភេទបានទៀតផង។

តាមការបញ្ជាក់របស់ក្រុមហ៊ុន បានឲ្យដឹងទៀតថាទូរស័ព្ទម៉ូឌែលថ្មី R17 Pro គឺជាផលិតផលមួយដែលបានរចនាជាពិសេស សម្រាប់មនុស្សសម័យថ្មី ដោយវាមានរូបរាងទាក់ទាញ សម្រិតសម្រាំងតាំងពី Hardware និង Software។ បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃនៅលើអេក្រង់ទូរស័ព្ទ ហើយផ្នែកខាងក្រោយទូរស័ព្ទមានពណ៌ Gradient បែបធម្មជាតិ និងបំពាក់ដោយកាមេរ៉ាក្រោយ៣គ្រាប់ សម្រាប់ថតរូបពេលយប់ មានបច្ចេកទេសទប់លំនឹង OIS ដោយមិនខ្លាចញ័រ ដែលអាចធ្វើឲ្យរូបថតរបស់លោកអ្នក ចេញពីម៉ូឌែលនេះ មានគុណភាពខ្ពស់ ដូចអ្នកជំនាញថតរូបពេលយប់។

ម្យ៉ាងវិញទៀតទូរស័ព្ទ R17 Pro មានបច្ចេកវិទ្យាសាកថ្មលឿន Super VOOC ដែលមានសុវត្ថិភាព ស្របពេលដែលវាសាកថ្មបណ្តើរ និងដំណើរការកម្មវិធីនានាបណ្តើរ។ R17 Pro មាន RAM ទំហំ 8GB ដែលអាចជួយលោកអ្នក មិនឲ្យមានអារម្មណ៍ធុញថប់ គ្រប់ពេលដែលលោកអ្នកត្រូវការថតរូបភាព ឬរូបវីដេអូឡើយ និងមិនធ្វើឲ្យទូរស័ព្ទរបស់លោកអ្នកស្ពឹក ឬដើរយឺតឡើយ ពេលបើកកម្មវិធីគ្រប់ប្រភេទ។

តើ R17 Pro ពិតជាមានលក្ខណៈពិសេសបែបនេះមែនទេ? តោះនៅចាំអីទៀត ទៅចូលរួមទាំងអស់គ្នា កម្មវិធីតាំងបង្ហាញទូរស័ព្ទ R17 Pro នៅថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅផ្សារទំនើប AEON 1 លោកអ្នកនឹងបានដឹងជាក់ជាមិនខាន៕

ចង់ដឹងព័ត៌មានបន្ថែមពីកម្មវិធីនេះ និងទូរស័ព្ទ R17 Pro សូមលោកអ្នកចូលទៅកាន់ Page ផ្លូវការរបស់ OPPO តាមរយៈhttps://www.facebook.com/OPPOCAMBODIA/ !