(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលការងារសំខាន់ចំនួន២ គឺការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ និងការចុះឈ្មោះបោះឆ្នោត និងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នៅសាលសន្និសីទ គ.ជ.ប។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលការងារចំនួន២នេះ ត្រូវបានរៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅសាលសន្និសីទ គ.ជ.ប។

វគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់ លើប្រធានបទចំនួន៦ រួមមាន៖

១៖ សេចក្តីណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន
២៖ ផែនការណែនាំស្តីពីការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ការិយាល័យចុះឈ្មោះបោះ
ឆ្នោត និងការទទួលខុសត្រូវរបស់ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការចុះឈ្មោះបោះឆ្នោត
៣៖ នីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ការរៀបចំ និងការបញ្ជូនបញ្ជីឈ្មោះមក គ.ជ.ប ការរៀបចំការបញ្ជូន និងការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង
៤៖ ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្ដឹងទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង
៥៖ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត៕