(ភ្នំពេញ)៖ ការបង់ប្រាក់បុព្វលាភរ៉ាប់រងអាយុជីវិតប្រចាំខែ ដល់ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ដែលផ្តល់នូវសុវត្ថិភាពផ្លូវចិត្ត និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុជូនប្រជាជនខ្មែររាប់ម៉ឺននាក់ ឥទ្បូវនេះកាន់តែមានភាពងាយស្រួលតាមរយៈកម្មវិធី ផាយ ផេ (Pi Pay)។

លោក ថូម៉ាស ផូកូនី (Tomas Pokorny) នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ផាយ ផេ បានថ្លែងថា ភាពជាដៃគូ រវាងក្រុមហ៊ុន ផាយ ផេ និងក្រុមហ៊ុនធានារ៉ាប់រ៉ងអាយុជីវិត អេ អាយ អេ នេះបង្ហាញពីគំរូមួយ ដែលបច្ចេកវិទ្យាចល័ត ជួយឲ្យប្រជាជនកម្ពុជាងាយស្រួលក្នុងការទទួលបានព័ត៌មាន និងសេវាកម្មផ្សេងៗ។

លោកបានឲ្យដឹងថា «កាលពីមុន ម្ចាស់ប័ណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន អេ អាយ អេ នៅកម្ពុជា ត្រូវចំណាយពេលក្នុងការទៅកាន់ទីតាំងជាក់លាក់មួយ ដើម្បីបង់ប្រាក់បុព្វលាភរ៉ាប់រងអាយុជីវិតរបស់ខ្លួនប្រចាំខែ ប៉ុន្តែជាមួយនឹងភាពដៃគូពេលនេះ ផាយ ផេ បានជួយឲ្យការទូទាត់ងាយស្រួល និងរហ័សជាងមុន។ នេះជារឿងដ៏ចាំបាច់មួយ ដែលក្រុមហ៊ុននានា ប្រើប្រាស់បច្ចេកវិទ្យាទូរស័ព្ទចល័តដ៏ទូលំទូទាយ ដើម្បីលើកកម្ពស់ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ តាមរយៈការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដើម្បីផ្តល់ដំណោះស្រាយដល់ការប្រើប្រាស់សេវានានា ដូចជាសេវាធានារ៉ាប់រងអាយុជីវិតនេះជាដើម ខ្ញុំជឿជាក់ថា មនុស្សជាច្រើន នឹងចូលរួមប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល និងទទួលបានអត្ថប្រយោជន៍ជាច្រើន»

ផាយ ផេ គឺជាក្រុមហ៊ុនផ្តល់សេវាទូទាត់ ដោយមិនប្រើក្រដាសប្រាក់ឈានមុខគេនៅកម្ពុជា ដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ ក្នុងការទូទាត់ដោយមិនប្រើក្រដាសប្រាក់ ដល់ប្រជាជនកម្ពុជារាប់សែននាក់។ ក្រៅពីការទូទាត់ទំនិញ និងសេវាកម្មនានា ដែលរួមមានការដឹកជញ្ជូន ចាក់សាំង ទិញសំបុត្រ ភោជនីយដ្ឋាន និងការកម្សាន្តផ្សេងៗ អ្នកប្រើប្រាស់កម្មវិធី ផាយ ផេ អាចប្រើប្រាស់កម្មវិធីពិសេសៗជាច្រើន ដូចជា ការទូទាត់ថ្លៃទឹកភ្លើង និងការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ។

លោក ផូកូនី បានបន្ថែមទៀតថា «ស្របពេលដែលវិស័យធានារ៉ាប់រង មានការរីកចម្រើនលូតលាស់ ហើយមនុស្សជាច្រើនបានយល់ច្បាស់ពីសារៈសំខាន់ នៃការរៀបចំផែនការសម្រាប់ថ្ងៃអនាគត ដូច្នេះក្រុមហ៊ុន ផាយ ផេ ពិតជារំភើបក្នុងការគាំទ្រដល់ផលិតផល និងសេវាកម្មផ្សេងៗ ដែលជួយដល់របៀបរបស់នៅរបស់ប្រជាជនកម្ពុជា ទូទាំងប្រទេស ឲ្យបានកាន់តែប្រសើរឡើង ក៏ដូចជាការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជា»

ចាប់តាំងពីការដាក់ដំណើរការក្រុមហ៊ុនជាផ្លូវការ កាលពី២ឆ្នាំមុន ផាយ ផេ បានបង្កើនភាពងាយស្រួល និងរហ័សក្នុងការទូទាត់ ដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ពីរសែនប្រាំម៉ឺននាក់ នៅទូទាំងកម្ពុជា ផាយ ផេ កំពុងតែនាំមុខគេ ក្នុងវិស័យទូទាត់មិនប្រើក្រដាសប្រាក់
នៅកម្ពុជា។ ជាមួយនឹងការផ្ទេរប្រាក់ជាង មួយរយសែសិបលានដុល្លារ តាមរយៈកម្មវិធី ផាយ ផេ បានធ្វើឲ្យ ផាយ ផេ ក្លាយជាកម្មវិធីទូទាត់ប្រាក់ ដោយប្រើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដ៏ជោគជ័យជាងគេក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ កម្ពុជា បានជួយការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ២០១៧ តាមរយៈការផ្ដល់នូវប័ណ្ណសន្យារ៉ាប់រងអាយុជីវិត ជាច្រើនប្រភេទ ដែលជួយគាំទ្រ ដល់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ម្ចាស់ប័ណ្ណសន្យារ៉ាប់រង ក្នុងករណីម្ចាស់ប័ណ្ណសន្យារ៉ាប់រងទទួល មរណភាព ឬមានរបួសស្នាមធ្ងន់ធ្ងរ។

សម្រាប់ព័ត៌មានបន្ថែម អំពីសេវាកម្មធានារ៉ាប់រងអាយុជីវិត របស់ក្រុមហ៊ុន អេ អាយ អេ សូមចូលទៅកាន់ គេហទំព័រ៖ www.aia.com.kh/en/index.html។
ដើម្បីស្វែករកព័ត៌មានថ្មីៗរបស់ ផាយ ផេ សូមទាញយកកម្មវិធី ផាយ ផេ ពី Google Play Store និង Apple Store និងចូលទៅកាន់ទំព័រហ្វេសប៊ុក៖ www.facebook.com/pipayapp/