(ភ្នំពេញ)៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះបង្ក្រាបយានដ្ឋានមួយកន្លែង កំពុងធ្វើសកម្មភាព យកបំណែករថយន្តដែលកាត់ហើយមក តភ្ជាប់គ្នាវិញ ក្នុងគោលបំណងគេចពន្ធនាំចូល។ យានដ្ឋាននេះ ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ឃាត់បានរថយន្តចំនួន៧គ្រឿងនៅនឹងកន្លែង។ រថយន្តល្មើសត្រូវបានស្ទូច និងយកមករក្សាទុកក្នុងឃ្លាំងរបស់គយ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សូមយានដ្ឋាន ដែលធ្វើសកម្មភាពកាត់តរថយន្តទេសចរណ៍ និងរថយន្តដឹកទំនេញ ពិសេសចង្កូតស្តាំ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់៕

Advertising