(ភ្នំពេញ)៖ អ្នកអធិប្បាយបញ្ហាសង្គម និងនយោបាយរបស់កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងថា តាមការកត់សម្គាល់របស់លោកគ្រប់ប្រទេសដែលអាមេរិកលូកដៃកកូរហើយនោះ គឺពួកគេបានរស់នៅបានសុខនោះឡើយ។

លោក សុខ សុគន្ធ បានលើកឡើងនៅក្នុងវីដេអូអត្ថាធិប្បាយរបស់ខ្លួនថា អាមេិកជាមហាអំណាចលើពិភពលោក ដូច្នេះអាមេរិកជាអ្នកចាត់ចែង និងគ្រប់គ្រងពិភពលោកពិភពលោកមួយនេះ។

លោកបានបញ្ជាក់ដូច្នេះ «សព្វថ្ងៃខ្ញុំរស់នៅអាមេរិក ខ្ញុំគាំពារអាមេរិក ប៉ុន្តែខ្ញុំសូមសារភាពថា ខ្ញុំរកមិនទាន់ឃើញប្រទេសណាមួយ ដែលអាមេរិកលូកដៃកកូរហើយនៅសុខនោះទេ។ ខ្ញុំអត់ដែលឃើញប្រទេសណាមួយនៅលើពិភពលោក ដែលដៃអាមេរិកាំងទៅកកូរហើយបានទទួលការអភិវឌ្ឍន៍ទេ ព្រោះអាមេរិកាំងជាស៊ុបពើផាវវ័រ (Supper Power)»

លោក សុគន្ធ បានអះអាងថា សូម្បីតែប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអ៉ីស្រាអែល ដែលជាសម្ព័ន្ធមិត្តជាមួយអាមេរិកនោះ មេដឹកនាំនៃរដ្ឋាភិបាលប្រទេសទាំងពីរគិតខ្លាំងណាស់ ដើម្បីរកស៊ីចំណេញពីអាមេរិកាំង។

លោក សុខ សុគន្ធ ក៏បានលើកឡើងផងដែរថា សម្រាប់ប្រទេសកម្ពុជាដែលជាប្រទេសតូចប្រសិនបើមេដឹកនាំមិនខ្លាំងពូកែនឹងត្រូវប្រទេសក្នុងតំបន់ ក៏ដូចជាឧបទ្វីបឥណ្ឌូចិនកេងប្រវ័ញ្ចជាមិនខាន។

និយាយដល់ចំណុចនេះលោក សុខ សុគន្ធ ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃទំនាក់ទំនងរវាងកម្ពុជា និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២នៅលើពិភពលោកផងដែរ។ បើតាមលោក សុគន្ធ ទំនាក់ទំនងជាមួយចិន ក៏ដូចជាតាមរយៈការវិនិយោគរបស់ចិននៅកម្ពុជា វាជាធ្វើឲ្យមានតុល្យភាពនៃការសាយភាយឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា៕

Advertising