(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង ដែលនឹងត្រូវប្រារព្ធឡើងនាថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ ទន្លេ៖ ផ្សារភ្ជាប់សន្តិភាព ប្រជាជន និងទេសចរណ៍។

តាមសេចក្ដីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ មានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ជាអនុប្រធានអចិន្ត្រៃយ៍ និងមានអនុប្រធាន-សមាជិកជាច្រើននាក់ទៀត។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖