(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅលទ្ធផលការងារឆ្នាំ២០១៩ របស់បញ្ជាការកងទ័ពជើងទឹក នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះក៏មានការអញ្ជើញចូលរូមពីសំណាក់នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រការ, នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ, នាយឧត្តមសេនីយ៍ ម៊ឹង សំផន រដ្ឋលេខាធិការ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងឧត្តមនាវីឯក នាយនាវី ពលនាវី យ៉ាងច្រើនផងដែរ។

សម្តេចពិជ័យសេនា ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវខិតខំសិក្សាស្វែងយល់បន្ថែមទៀត លើវិស័យការពារជាតិ ជាពិសេសត្រូវប្រឆាំងដាច់ខាតរាល់ទង្វើរណាមួយដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ បង្កចលាចលក្នុងសង្គម៕