(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីការព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់សហគ្រាស ប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម ដើម្បីជំរុញ និងគាំទ្រដល់ផលិតកម្ម និងការនាំចេញផលិតផលកសិកម្ម ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា ផលិតផលកសិកម្ម ដែលអាចប្រកាសរព្យួរទុកការបង់ប្រាក់រំដោះពន្ធ លើប្រាក់ចំណូលរបស់ខ្លួនបាន មានដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ហើយសម្រាប់ការអនុគ្រោះព្យួរទុកជាបណ្តោះអាសន្ន នូវការបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែនេះ មានរយៈពេល៥ឆ្នាំ គិតចាប់ពីខែមករា ឆ្នាំ២០១៩នេះតទៅ៕

ខាងក្រោមនេះជាប្រកាសរបស់ក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖