(ភ្នំពេញ)៖ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជា អធិបតីភាពបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

សន្និបាតបូកសរុបការងារ ឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ខាងលើនេះ មានការអញ្ជើញចូលរួម ពីលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ, រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ, លោកអភិបាល អភិបាលរងរាជធានី-ខេត្ត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកា នៃអង្គសន្និបាត ជាច្រើនរូប៕