(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញទីតាំង និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ ដែលត្រូវការសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនឆ្នាំ២០១៩ ដើម្បីបង្កើតជាភាពងាយស្រួលក្នុងការស្វែងរកទីតាំង ដែលអាចផ្តល់សេវាបានទាន់ពេលវេលា។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

នៅក្នុងសេចក្តីប្រកាសនោះបានឱ្យដឹងទៀតថា នៅទូទាំងរាជធានីខេត្តមានមណ្ឌលសុខភាព និងមន្ទីពេទ្យបង្អែក សម្រាប់ពលរដ្ឋដែលត្រូវការសេវាសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សរុបចំនួន ៤៣១កន្លែង ក្នុងនោះមាន មន្ទីរពេទ្យជាតិ ២កន្លែង មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ២៤កន្លែង មន្តីពេទ្យបង្អែក ៧៣កន្លែង និងមណ្ឌលសុខភាព ៣៣២កន្លែង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖