(ភ្នំពេញ)៖ ក្នុងគោលបំណងថែរក្សា និងលើកតម្កើងអក្សរសិល្ប៍ជាតិ ឲ្យកាន់តែប្រសើរថែមទៀត ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើស ស្នាដៃតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ២០១៩ ពានរង្វាន់ព្រះនាងឥន្រ្ទទេវី។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ។

ក្រសួងវប្បធម៌ បានបញ្ជាក់ថា «សាធារណជនដែលមានឧបនិស្ស័យ និងមានចំណាប់អារម្មណ៍ ក្នុងការតែងនិពន្ធ ហើយមានបំណងចូលរួមប្រឡង សូមបញ្ជូនស្នាដៃតែងនិពន្ធ មកដាក់នៅនាយកដ្ឋានសៀវភៅ និងការអានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង១៧៖០០ ជាកំហិត»

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌ ខាងក្រោមនេះ៖