(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយិកា នៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថ្មី លោកស្រី ឈឹម ពៅសុកាន់ឌី ជំនួសលោក ទន់ សារ៉ាត ដែលត្រូវចូលនិវត្តន៏ ហើយត្រូវបានឡើងតួនាទី ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។

នៅក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ៕