(ភ្នំពេញ)៖ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ សូម​ប្រគេន និង ជូនដំណឹង​ដល់​សមណ​សិស្ស និង សិស្ស​និស្សិត ក៏ដូចជា​សាធារណជន​ជ្រាបថា ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ នឹង​ផ្តល់​អាហារូបករណ៍ ១០០ ភាគរយ ដល់​សមណ​សិស្ស និង សិស្ស​និស្សិត​ពី​គ្រប់​មជ្ឈដ្ឋាន​ចំនួន ១១៥០ អង្គ និង នាក់ ។​នេះ​បើតាម​សេចក្តីប្រកាស​របស់​ពុទ្ធិ​ក​សកលវិទ្យា​ល័​ព្រះសីហនុ​រាជ ដែល​បានចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ ។​

ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ​ បានប្រកាសថា នឹងផ្តល់ជូន​អាហារូបករណ៍ ១០០ ភាគរយ ដល់​សមណ​សិស្ស និង សិស្ស​និស្សិត​ពី​គ្រប់​មជ្ឈដ្ឋាន​ចំនួន ១១៥០ អង្គ និង នាក់ ក្នុងនោះរួមមាន ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជរាជធានីភ្នំពេញ មានចំនួន៤៥០អង្គ/នាក់ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជរាជធានីកំពង់ឆ្នាំង មានចំនួន៣៥០អង្គ/នាក់ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជរាជធានីបាត់ដំបង មានចំនួន៣៥០អង្គ/នាក់ ។

​ចាប់ផ្តើម​ទទួល​ពាក្យសុំ​ប្រឡង​ចូលរៀន​ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៩ ។​

​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ គឺជា​គ្រឹះស្ថាន​ពុទ្ធិក​ឧ​ត្ត​មសិ​ក្សា ដ៏​មាន​កិត្តិនាម និង មាន​វ័យ​ចំណា​ង​ជាងគេ​ក្នុងប្រទេស​កម្ពុជា ។ បច្ចុប្បន្ន ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ មាន ៣ ទីតាំង​គឺ ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ភ្នំពេញ មាន​ទីតាំង​នៅក្នុង​ក្រសួង​ធម្មការ និង សាសនា នា​មុខ​ព្រះ​ប​រាជវាំង ទល់មុខ​សាលសន្និសីទ​ចតុមុខ , ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ខេត្តកំពង់ឆ្នាំង និង​ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ខេត្ត បាត់ដំបង ។

​សូមបញ្ជាក់ថា ពុទ្ធិក​សកលវិទ្យា​ល័យ​ព្រះសីហនុ​រាជ ថ្វីដ្បិតតែ ជា​សាលា​ជាន់ខ្ពស់ សម្រាប់​ព្រះសង្ឃ កី​ពិតមែន ប៉ុន្តែ​ជិត ១០ ឆ្នាំ​មកនេះ មានការ​កែទម្រង់ ទទួលយក​និស្សិត​ដែលជា​គ្រហស្ថ​ផង ។ ចាប់ពីពេលនោះ​មក មាន​និ​ស្សិ​តែ​ជា​គ្រហស្ថ​ទាំងប្រុស ទាំងស្រី​កំពុង​សិក្សា​នៅ​ទីនោះ​ប្រមាណ​ជា ៥០ ភាគរយ ៕