(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ប្រធានសមាគមអតីតយុទ្ធជន​ខេត្តកំពង់ចាម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានចាត់ឲ្យក្រុមការងារ ចុះរៀបចំពិធីសូត្រមន្ដ និងក្រុងពាលីសាងសង់ផ្ទះ២ខ្នង ដែលជាអំណោយរបស់​សម្ដេចតេជោ ហ៊ុន សែន ​ជាប្រធានសមាគម ជូនគ្រួសារអតីតយុទ្ធជន​ចំនួន០២គ្រួសារ។

ប្រធានសមាគមខេត្ត បានចាត់ឲ្យលោកវរសេនីយ៍ឯក ប៉ាក ជាតិ ប្រធានស.អ.ក ស្រុកស្ទឹងត្រង់ និងលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន ប្រធានស.អ.ក ស្រុកកំពង់សៀម និងមានការចូលរួមពី លោកប្រធាន អនុប្រធាន ស.អ.ក ​ព្រមទាំងសមាជិក សមាជិកាពាក់ព័ន្ធក្នុងស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀមជាច្រើនរូបទៀតផងដែរ។

គ្រួសារអតីតយុទ្ធជនទី១៖ឈ្មោះ រឿន សំអឿន ភេទប្រុស មុខសញ្ញាពិកា អត្តលេខ HA89001796 នៅភូមិល្វា ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងទី២៖ឈ្មោះ ព្រុំ ហាន ភេទប្រុស អាយុ៥៦ឆ្នាំ មុខសញ្ញាពិកា នៅភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕