(ចំប៉ាសាក់, ឡាវ)៖ ​ដោយបាន​ការឧបត្ថម្ភ​ និងការ​គាំទ្រ​ពីលោក អង្គ​វង្ស​ វឌ្ឍនា​ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌​ នារសៀល​ថ្ងៃទី១៩​ ខែមករា​ ឆ្នាំ២០១៩នេះ ​នៅខេត្ត​ចំប៉ា​សាក់​​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រុម​បាល់ទាត់​សេនា​យុត្តិធម៌​របស់ប្រទេសកម្ពុជា​ បានចូល​រួម​ប្រកួត​ជាលក្ខណៈ​មិត្ត​ភាព​ ជាមួយក្រុមកីឡាករតុលាការប្រជាជនខេត្ត​ចំប៉ា​សាក់​​​។

មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានថ្លែងឲ្យដឹងថា «ការប្រកួតនារសៀលនេះ​ គឺក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព​ សាមគ្គីភាព​ រវាងតុលាការ នៃប្រទេសទាំងពីរ​»

ក្រុម​បាល់ទាត់​សេនា​យុត្តិធម៌​របស់ប្រទេសកម្ពុជា ជាក្រុម​កីឡាករក្នុង​វិស័យ​យុត្តិធម៌​​រួមមាន​៖ សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ នៃអង្គ​ចៅក្រម​ ប្រធាន​​ អនុប្រធាន​ ព្រះរាជ​អាជ្ញា​ ព្រះរាជ​អាជ្ញា​រង​ ចៅក្រម​ សាលាដំបូង ​និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត​ និងមេធាវី​ផងដែរ។

គួររំលឹកផងដែរថា​ ក្រុមសេនាយុត្តិធម៌នេះ​ ក៏ធ្លាប់​បានចូលរួមប្រកួតជាមួយក្រុមបាល់ទាត់ របស់សាលាដំបូងខេត្តនានា​ នៅប្រទេសកម្ពុជារួចហើយផងដែរ៕