(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,០២៦គ្រឿង រកឃើញល្មើសច្បាប់៨៤២គ្រឿង(ម៉ូតូ៥៨%) អប់រំ៣២២គ្រឿង និងផាកពិន័យ៥២០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៩ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន១,៩៦៧គ្រឿង, អប់រំ២២០គ្រឿង និងផាកពិន័យ៤៩១គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧៣,៧៣១គ្រឿង រកឃើញយានយន្តល្មើស១២,២៧៣គ្រឿង (ម៉ូតូ៨០%) ក្នុងនោះអប់រំ៣,៨៧៧គ្រឿង និងផាកពិន័យ៨,៣៩៦គ្រឿង៕