(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានថ្លែងឲ្យដឹងថា ក្រសួងវប្បធម៌កំពុងដោះស្រាយបញ្ហាផ្ទុះប្រតិកម្មពីប្រជាពលរដ្ឋកម្ពុជា ក្រោយក្រុមហ៊ុន Amazon ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកលក់ទំនិញតាម Online របស់មហាអំណាចអាមេរិក ករណីយករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើងដាក់លក់តាម Online។ ទង្វើរបស់ក្រុមហ៊ុន Amazon បែបនេះ បានធ្វើឲ្យកក្រើកការរិះគន់ពេញបណ្តាញសង្គម Facebook ពីសំណាក់មហាគ្រួសារខ្មែរ ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក និងល្បីពេញសុះសាយពេញពិភពលោក មិនគួរណាក្រុមហ៊ុនមួយនេះទៅដាក់ច្នៃធ្វើជាគម្របចានបង្គន់ និងកម្រាលជើងនោះឡើយ។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន​ Fresh News នៅរសៀលថ្ងៃទី១៧ ខែមករានេះ លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីករណីក្រុមហ៊ុន Amazon យករូបប្រាសាទអង្គរវត្ត ធ្វើជាគម្របចានបង្គន់ និងកម្រាលជើង ដាក់លក់តាម Online ក្រសួងបានផ្ញើលិខិតមួយទៅក្រុមហ៊ុន ដើម្បីសុំឲ្យក្រុមហ៊ុនគិតគូរឡើងវិញពីការរចនា រូបប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទនានា ដែលជារូបអច្ឆិរយលើពិ​​​​​​​​​​​ភពលោក ម​​​​​​​​​​​​​​​​​​កបង្ហាញលើ Onli​​​​​​​​​​ne Shoppin​​​​​​​​​​​​​​​​​​​​​​g មួយនេះ។

សូមជំរាបថា នៅពេលថ្មីៗនេះរូបប្រាសា​ទអង្គរវត្ត និងរូបប្រាសាទល្បីៗមួយចំនួនរបស់ក​​​​​​​​​​ម្ពុជា ដែលត្រូវបា​​​​​​​​​​​​​​​​នគេទទួល​​​​​​​​​​​​ស្គាល់ទូទាំងពិ​​​​​​​​ភពលោ​​​​​​​​​​​​​​ក ត្រូវបា​​​​​​​​​​​​​នក្រុមហ៊ុន ​​​​​​​​​​​​​​​​​​​​Online ដ៏ល្បីរបស់អាមេរិក រចនាយ​​​​​​​​​​កទៅដា​​​​​​​​​​​​​​​​ក់លើគ្របបង្គន់​​​​​​​​​​​​ និងកម្រាល​​​​​​​​​​​​ជើង ដាក់តាំ​​​​​​​​​​ងលក់នៅ​​​​​​​​​​លើអ​​​​​​​​​​​​​​នឡាញ តាម​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន Amazon ដ៏ល្បីនេះ។

បញ្ហានេះប្រជាពលរដ្ឋកម្ពុជា ​​​​​​​​​​​​​​បានសម្តែងការមិ​​​​​​​​​​​​​នពេញចិត្តចំពោះ​​​​​​​​​​​​ទង្វើ និងស​​​​​​​​​​កម្មភាពរ​​​​​​​​​​​​​​​​​​​​​​​​​​បស់ក្រុមហ៊ុនអាមេ​​​​​​​​​​រិចមួយនេះ និងបានប្រតិកម្មយ៉ាងខ្លាំង។ ប្រជាពលរដ្ឋ បានថ្កោលទោសថា ក្រុមហ៊ុនអាមេរិក Amazon បាន​​​​​​​​បានប្រមាថជាតិសាសន៍ខ្មែរ ក៏ដូចជា​​​​​​​​​​​​​​បុព្វបុរសខ្មែរយ៉ាងខ្លាំង ដែ​​​​​​​​​លមិនអាច ​​​​​​​​​ទទួលយកបា​​​​​​​​​​ន​​​​​​​​​​​​​​​​​​​​​​​​​ឡើយ។

យោងតាមក្រុម​​​​​​​​​​ហ៊ុន Amazo​​​​​​​​​​​​​​​​​​​​​​n ដ៏ល្បីរបស់​​​​​​​​​​​​អាមេរិក បាន​​​​​​​​​​​​បង្ហោះនៅ​​​​​​​​​​​​​​​ក្នុងទីផ្សាររប​​​​​​​​​​​​ស់ខ្លួន ដោយយករូបប្រសាទអង្គរវត្ត ព្រះបា​​​​​​​​​​​​​​​​​​​​​​​​​ទជ័យវរ្ម័នទី៧ ព្រហ្មមុ​​​​​​​​​​​​​​ខបួន និងប្រសាទនានារបស់ខ្មែរ យកម​​​​​​​​​​​​​កធ្វើជាគ​​​​​​​​​​​​​ម្រប​​​​​បង្គន់ និងជាកម្រាល​ជើង ដាក់ល​​​​​​ក់ក្នុង​​​​​​​​​​​​​​​​​​​​​​តម្លៃត្រឹមតែ១៩.៩​​​​​​​​​​​​​​​​​​​​​​​​​៩ដុល្លារអាមេរិក ដែលវាកា​​​​​​​​​​​​​​​​​​​​​​​​​ន់តែបង្ហាញថា​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​នេះកាន់​​​​​​​​​​​​​​​​​​​​​​​​​​តែផ្គើន ដល់ប្រជា​​​​​​​​​​​​​​​ជនកម្ពុជា​​​​​​​​​​​​​កាន់តែ​​​​​​​​​​ខ្លាំង​​​​​​ឡើងៗ។ គេមិនដឹងថា ​​​​​​​​​​តើក្រុមហ៊ុន online ដ៏ល្បីរប​ស់អាមេរិកមួយនេះ មានចេតនាអ្វីឲ្យច្បាស់​​​​​​​​​​​​​​​​នោះទេ៕