(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងកំណើនភ្ញៀវ ដែលកើនឡើងជារៀងរាល់ថ្ងៃ និងពង្រឹងសេវាកម្មព្រមទាំងបទពិសោធន៍ឲ្យកាន់តែប្រសើរជូនអតិថិជន ក្លឹបកីឡាវាយកូនហ្គោល រ៉ូយ៉ាល់កម្ពុជា ភ្នំពេញ បាននាំចូលឡានកូនហ្គោលចំនួន ១០០គ្រឿង បន្ថែមទៀត ដែលនឹងដាក់ឲ្យប្រើប្រាស់ចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ នេះតទៅ។

ឡានកូនហ្គោលម៉ាក Club Car ប្រើប្រាស់បច្ចេកវិទ្យាសហរដ្ធអាមេរិច ដែលមានសមត្ថភាពខ្ពស់ កំលាំងស្ទុះ ដែលនាំអោយការធ្វើដំណើរក្នុងទីលានកូនហ្គោលដ៏ធំនេះ មានភាពងាយស្រួលនិងរហ័សទាន់ចិត្ត។

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់កម្ពុជា ភ្នំពេញ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ មានអាយុកាល២០ឆ្នាំហើយគិតមកដល់ពេលនេះ។ ក្នុងទំហំផ្ទៃដីសរុបទំហំចំនួន ១៩១ហិចតា ទីលានវាយកូនហ្គោលខ្នាតធំនេះមានស្តង់ដារ១៨រន្ធ ដែលធ្វើឲ្យអ្នកលេងទទួលបានបទពិសោធន៍ដ៏អស្ចារ្យកំឡុងពេលប្រកួតជាមួយដៃគូ ហ៊ុមព័ទ្ធទៅដោយទីលានស្មៅពណ៌បៃតង ដាច់កន្ទុយភ្នែក។

ក្រៅសេវាកម្មវាយកូនហ្គោល ក្លឹបនេះក៏មានភោជនីយដ្ធាន និងភេសជ្ជៈ សម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទាំងអស់ដែលមកលេងកីឡានៅទីនោះ ធ្វើយ៉ាងណាអោយការកំសាន្តរបស់ភ្ញៀវកាន់តែមានផាសុកភាពទ្វេរឡើង។

ក្លឹបវាយកូនហ្គោល រ៉ូយ៉ាល់កម្ពុជា ភ្នំពេញ មានទីតាំងស្ថិតនៅ ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ផ្លូវថ្មីទំនប់កប់ស្រូវ)។

សូមទំនាក់ទំនងធ្វើការកក់ទុកជាមុនតាមរយៈលេខទូរស័ព្ទ៖ 068 370 370 l 087 370 370 l 095 370 370៕