(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,០៨១គ្រឿង រកឃើញល្មើសច្បាប់​៦៣៦គ្រឿង(ម៉ូតូ៨១%) អប់រំ២៣២គ្រឿង និងផាកពិន័យ៤០៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១៦ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន៨១៦គ្រឿង, អប់រំ១៤៦គ្រឿង និងផាកពិន័យ៣៦៤គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៦៣,៩៩៦គ្រឿង រកឃើញយានយន្តល្មើស១០,៤៥១គ្រឿង (ម៉ូតូ៨១%) ក្នុងនោះអប់រំ៣,២៣៤គ្រឿង និងផាកពិន័យ៧,២១៤គ្រឿង៕