(ភ្នំពេញ)៖ លោក ស៊ុន​ ចាន់ថុល​ ទេសរដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានចុះពិនិត្យក្បាលរថភ្លើងប្រភេទថ្មី ដែលនាំមកពីប្រទេសម៉ិចស៊ីកូ និងបង្ហាញអំពីសមត្ថភាពរបស់រថភ្លើងថ្មី និងមុខងារសំខាន់ៗរបស់រថភ្លើងថ្មីមួយនេះ មានសមត្ថភាពក្នុងការធ្វើដំណើរបានលឿន និងផ្ដល់សុវត្ថិភាពដល់អ្នកដំណើរបែបណាផងដែរ។

បើតាមបណ្ដាញសង្គម Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹង​​ថា ​រថភ្លើង​ធុនស្រាល​ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់រេលវេ បញ្ជា​ទិញ​ពី​ប្រទេស​ម៉ិចស៊ិកចំនួន៣គ្រឿងនោះ គឺ​មាន​តម្លៃ ២លាន​ដុល្លារ​ក្នុង១​គ្រឿងផងដែរ។ ចំពោះសមត្ថភាពរបស់រថភ្លើងនេះដែរ រួមមាន៖

* ផ្ទុកមនុស្សបាន​ ៥៦នាក់​
* មានម៉ាស៊ីនត្រជាក់
* កៅអីអង្គុយធំទូលាយ
* មានបំពាក់ប្រព័ន្ធ Wi-Fi
* ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
* បង្កើនល្បឿនបានលឿន​ ដល់​ ៨០-៩០គម/ម៉
* មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
* មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
* ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
* មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
* បង្គន់អនាម័យ៕