(ភ្នំពេញ)៖ ពេលនេះវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះស្ថានីយ៍ប្រេងមួយកន្លែង ​នៅផ្សារបឹងសាឡាងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើតាមសេចក្ដីពីភ្នាក់ងារ Fresh News នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតែចេញអន្ដរាគមន៍ ដើម្បីជួយសង្គ្រោះករណីអគ្គិភ័យមួយនេះ ខណៈមូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ឲ្យដឹងនៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕