(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិចំនួន ២,៥៩០,៨១៥នាក់ (កើនឡើង ៥.៤៥%) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។

របាយការណ៍ដដែលបានបន្តថា ភ្ញៀវទេសចរដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរទាំងនោះ គឺមកពីប្រទេសចំនួន ១៩៤ប្រទេស ក្នុងចំណោមនោះភ្ញៀវទេសចរជនជាតិចិនមានច្រើនជាងគេ ដែលមានចំនួន ១,១២៣,៥៩៧នាក់ កើនឡើង ២៣.៤៣%។

គ្រឹះស្ថានអង្គរ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងដែរថា ចំណូលដែលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេលមួយឆ្នាំ២០១៨ មានចំនួន ១១៦,៦៤៦,៦៨៥ដុល្លារអាមេរិក កើនឡើង ៨.០៣% និងបានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥,១៨១,៦៣០ដុល្លារអាមេរិក៕

ខាងក្រោមនេះជាស្ថិតិភ្ញៀវទេសចរអន្តរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំឆ្នាំ២០១៨៖