(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ ជាថ្ងៃបិទបញ្ចប់សម័យប្រជុំរដ្ឋសភាលើកទី០១ នីតិកាលទី០៦ បន្ទាប់ពីបានដំណើរ ការរយៈពេលជាងបីខែកន្លងមក។ នៅក្នុងសម័យប្រជុំរយៈពេល៣ខែនេះ រដ្ឋសភាបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន០៥ និងសេចក្តីស្នើច្បាប់ចំនួន៣។

សម័យប្រជុំរដ្ឋសភាលើកទី០១ នីតិកាលទី០៦ បានសម្រេចលទ្ធផលដូចតទៅ៖

ទី១៖ សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត១២៥រូប នីតិកាលទី០៦ នៃរដ្ឋសភា

ទី២៖ អនុម័តបទបញ្ជាផ្ទៃក្នុងរដ្ឋសភា នីតិកាលទី០៦

ទី៣៖ បោះឆ្នោតជាកញ្ចប់ ដើម្បីជ្រើសតំាងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទំាងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល

ទី៤៖ សម្រេចអំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប ជំនួសតំណាងរាស្រ្តដែលបានលាលែង នីតិកាលទី០៦ នៃរដ្ឋសភា

ទី៥៖ បោះឆ្នោតជ្រើសតំាងបំពេញបន្ថែមសមាជិកគណៈកម្មការនានានៃរដ្ឋសភា

ទី៦៖ អនុម័តសេចក្តីព្រាងច្បាប់បានចំនួន៥ ដែលស្នើឡើងដោយរាជរដ្ឋាភិបាល

ទី៧៖ អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួន៣ ដែលស្នើឡើងដោយក្រុមតំណាងរាស្រ្តហត្ថលេខី៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា ដែលមានខ្លឹមសារដូចខាងក្រោម៖

Advertising