(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចុះត្រជាក់លើកទី១ ប្រចាំឆ្នាំ២០១៨-២០១៩ ដែលនឹងចុះត្រជាក់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩។

បើតាមក្រសួងធនធានទឹក ខេត្តដែលចុះត្រជាក់រហូតដល់១៧-១៩អង្សាសេនោះគឺខេត្តប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ស្ទឹងត្រែង​, រតនគិរី និងខេត្តមណ្ឌលគិរី ដោយឡែកបណ្ដារាជធានី-ខេត្តផ្សេងទៀត សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៦-២៨អង្សាសេ។

ជាមួយក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាសដែលចុះត្រជាក់នេះ៕​