(កោះកុង)៖ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៣ ខែធ្នូ​ ឆ្នាំ២០១៨ មានករណីរថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំងធំ ចន្លោះគីឡូម៉ែតលេខ៦១,៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ​ ខេត្តកោះកុង​ បណ្តាលឲ្យស្លាប់៤នាក់ និងរបួសជាង១០នាក់។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ ជនរងគ្រោះជាក្រុមតន្រ្តីមួយក្រុមមកពីខេត្តកំពង់ស្ពឺ។

សម្រាប់មូលហេតុវិញ​ អាចមកពីអ្នកបើកបរមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរប្រើល្បឿនលឿន ពេលចុះចំណោទ ជាន់ហ្វ្រាំងមិនស៊ី ដាក់លេខមិនចូល ក៏បណ្តាលឲ្យក្រឡាប់តែម្តង។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ដើម្បីជួយសង្គ្រោះ។

សមត្ថកិច្ចបានបញ្ចាក់ថា ជនរងគ្រោះក្រុមតន្រ្តីទាំងនេះ ធ្វើដំណើរទៅលេង នៅក្នុងពិធីមង្គលការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង។ ប៉ុន្តែជាអកុសល បានបណ្តាលឲជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ៕