(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងអភិបាលរងខេត្តត្បូងឃ្មុំ ចំនួន២រូប។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ។

អនុក្រឹត្យដដែលនេះ បានបញ្ជាក់ថា អភិបាលរងខេត្តត្បូងឃ្មុំ ទាំងពីររូបរួមមាន៖

១៖ លោក ពាង​ ណារិទ្ធ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ (អតីតនាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ)។

២៖ លោក កេង ប៊ុនណា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ (អតីតអភិបាលស្រុកត្បូងឃ្មុំ)​ ៕

ខាងក្រោមនេះ ជាអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៖