(ព្រះសីហនុ)៖ កម្លាំងនគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បិតត្រាំង នារសៀលថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញ បានបើកប្រតិបត្តិការដូចភ្លៀងរលឹម រហូតឃាត់ខ្លួន​ជនសង្ស័យបានចំនួន៣នាក់ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន ស្ថិតនៅចំណុចដែក​កោង​ ស្ថិត​ក្នុង​ភូមិ​បិតត្រាំង​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់ឱ្យដឹងថា ក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននេះ ឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៣នាក់ ទី១៖ ឈ្មោះ សឹម វិសុទ្ធ ភេទប្រុស អាយុ​២៨ឆ្នាំ មានទីលំនៅ​ភូមិ​ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ទី២៖ ឈ្មោះ ដា ចន្នី​ ភេទ​ប្រុស អាយុ​៣២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពូធឿង​ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់​ក្រុង ខេត្តព្រះសីហនុ និងទី៣៖ ឈ្មោះ ជួន សុភ័ណ្ឌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅភូមិ​គគីរ ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ​ ។

លោកបានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការណ៍នេះ បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនចំនួន៣កញ្ចប់ ថ្នាំ​គ្រាប់​ប្រភេទ ​WY ចំនួន៣៨​គ្រាប់ និង​ទូរស័ព្ទ ចំនួន២គ្រឿង៕