(ព្រះសីហនុ)៖ នាវាទេសចរណ៍១គ្រឿង ដែលជានាវាទី៣២ មកពីប្រទេសថៃ ផ្ទុកអ្នកទេសចរ និងនាវិកជិត៧០០នាក់ បានមកចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបើយោងតាម Facebook ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ។

Facebook ផ្លូវការរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ «នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៦៖៣០នាទីព្រឹក នាវាទេសចរណ៍ចំនួន១គ្រឿង ឈ្មោះ EUROPA2 ដែលជានាវាទី៣២ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ»

បើតាមកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន៣១៥នាក់ (ស្រី១៦៧នាក់) និងនាវិកចំនួ៣៧៣នាក់ (ស្រី១០៤នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង២៣៖០០យប់ ថ្ងៃដដែលដោយឆ្ពោះទៅកាន់ KOKOOD ប្រទេសថៃ៕