(ភ្នំពេញ)៖ ក្រុមមហ៊ុន ATSOLUTIONS Real Estate បានប្រកាសថា ខ្លួនបានក្លាយជាដៃគូភ្នាក់ងារមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិ «TCC TRIUMPH Commercial Center» តម្លៃ១ពាន់លានដុល្លារ នៅកម្ពុជា។ ក្រុមហ៊ុនអចលនទ្រព្យនេះ ក៏បានសំដែងការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានក្លាយជាដៃគូភ្នាក់ងារចំពោះគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ។

លោក ឡែមឌឿន ដាឡឹម អគ្គនាយក្រុមហ៊ុន ATSOLUTIONS Real Estate ដែលក្លាយជាដៃគូភ្នាក់ងារ មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិត ម្លៃ១ពាន់លានដុល្លារនេះ និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានអបអរសាទរចំពោះគំរោងនេះ ព្រោះវាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ពាណិជ្ជករ ពាណិជ្ជកម្មក្នុងស្រុក ក៏ដូចជាពលរដ្ឋទូទៅតាមរយៈការផ្ដល់ការងារ និងមុខរបរជាច្រើន។

លោកបន្ថែមថា ជាពិសេសមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងរួមចំណែកជួយរក្សាកំណើនសេដ្ឋកិច្ច រយៈពេលវែងប្រកបដោយចីរភាព និងជួយកាត់បន្ថយភាពក្រីក្រ បានយ៉ាងប្រសើរស្របតាមយុទ្ធសាស្ត្ររាជរដ្ឋាភិបាលកម្ពុជា។

TCC TRIUMPH Commercial Center គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្ម តម្លៃ១ពាន់លានដុល្លារ ដែលនឹងក្លាយជាមជ្ឈមណ្ឌលកម្សាន្ដសម្រាប់ថ្មើរជើងលើកដំបូងនៅកម្ពុជា ដែលត្រូវបានវិនិយោដោយវិនិយោគិនចិន នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ គម្រោងនេះត្រូវបានសហការវិនិយោគ ដោយកំពង់ផែស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនយុនណាន សេងម៉ៅ អ៉ិនវេសមិន។

ក្រុមហ៊ុនបានឲ្យដឹងថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនជាង១ម៉ឺន និងទំនិញជាង១០ម៉ឺនមុខប្រមូលផ្តុំនៅទីនេះ ហើយមជ្ឈមណ្ឌលនេះក៏នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំជាងគេនៅ ក្នុងប្រទេសកម្ពុជា និងជាទីក្រុងទេសចរណ៍វប្បធម៌ ដែលផ្សារភ្ជាប់ទៅនឹងពិភពលោក។

យោងតាមឯកសារក្រុមហ៊ុនបានឲ្យដឹងថា TCC TRIUMPH Commercial Center នឹងក្លាយជាមជ្ឈមណ្ឌលថ្មើរជើងពាណិជ្ជកម្មអន្តរជាតិ ដែលមានរហូតដល់១០រចនាបថ ហើយមជ្ឈមណ្ឌលនេះ នឹងធ្វើឲ្យទំនិញនៅលើពិភពលោក ផ្សារភ្ជាប់នឹងប្រទេសកម្ពុជាទាំងមូល ឆ្លងតាមរយៈទីក្រុងភ្នំពេញអាចឲ្យទំនិញនៅលើពិភពលោកដឹកជញ្ជូនទូទាំងប្រទេសកម្ពុជា។ អ្វីជាគុណសម្បត្តិពិសេស នៃគម្រោងនេះមានចំនួន៥ ដូចជា៖ ទី១-កន្លែងនេះមានប្រជាជនទៅមកច្រើន, ទី២-ទីនេះមានដើមទុនរឹងមាំ, ទី៣-ទីនេះមានស្ថិរភាពអាជីវកម្មល្អបំផុត, ទី៤-ទីនេះមានសេវាកម្មល្អបំផុត និងទី៥-ទីនេះមានសន្តិសុខល្អបំផុត។

ព័ត៌មានបន្ថែមពីមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ លោកអ្នកអាចទំនាក់ទំនងទូរស័ព្ទលេខ៖ 010 358 888 /077 358 888.