(ភ្នំពេញ)៖ វិទ្យាស្ថាន សាន់រ៉ាយ មានមោទនភាព ដែលបានក្លាយជាផ្នែកមួយរបស់ Cisco ក្នុងការរៀបចំសន្និសីទ ជួបជុំប្រចាំឆ្នាំដែលមានឈ្មោះថា Academy Conference, Cambodia ដោយមានការចូលរួមពីតំណាងស្ថាប័នអប់រំ ដែលជាដៃគូសហការនៅកម្ពុជា លោកគ្រូ អ្នកគ្រូ ក៏ដូចជាអ្នកតំណាងរបស់ Cisco ដែលសរុបមានចំនួនជិត ១០០នាក់ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ។

ក្នុងសន្និសីទនោះ អ្នកតំណាងរបស់ Cisco បានចែករំលែកនូវព័ត៌មានថ្មីៗលើវិស័យបច្ចេកវិទ្យា និងបង្ហាញពីបច្ចុប្បន្នភាពរបស់គេហទំព័រ Cisco ទៅកាន់បណ្តាលស្ថាប័នអប់រំដែលជាដៃគូ និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីនោះ។

អ្នកគ្រូ វឿន លក្ខណា នាយកគ្រប់គ្រងទូទៅ របស់វិទ្យាស្ថាន សាន់រ៉ាយ បានឲ្យដឹងថា «យើងសប្បាយចិត្ត ដែលបានក្លាយជាផ្នែកមួយរបស់ Cisco ក្នុងការរៀបចំជំនួបប្រចាំឆ្នាំនេះ ព្រោះនេះជាផ្នែកមួយ ក្នុងការជួយដល់វិស័យអប់រំរបស់កម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យ IT ផងដែរ។ ហើយវិទ្យាស្ថាន សាន់រ៉ាយ នឹងខិតខំបន្ថែមទៀត ដើម្បីជាផ្នែកមួយ ក្នុងការជួយដល់វិស័យអប់រំ ក្នុងប្រទេសរបស់យើង»។

លោកគ្រូ ហុក ដារិន គ្រូជំនាញផ្នែកកម្មវិធីសិក្សា Cisco បានបង្ហាញចំណាប់អារម្មណ៍លើពិធីនេះថា វាជាការល្អដែល Cisco បានរៀបចំកម្មវិធីនេះជាប្រចាំឆ្នាំ ព្រោះវាអាចជួយឲ្យស្ថាប័នអប់រំ លោកគ្រូ អ្នកគ្រូទាំងអស់ អាចទទួលបាននូវបច្ចុប្បន្នភាពថ្មី ក្នុងវិស័យបច្ចេកវិទ្យានេះ ហើយក៏សូមអរគុណដល់ វិទ្យាស្ថាន សាន់រ៉ាយ ក៏ដូចជាដៃគូរសហការទាំងអស់ ដែលបានធ្វើឲ្យកម្មវិធីនេះកើតឡើង» ។

លោកគ្រូ លក្ខណា ក៏បានគូសបញ្ជាក់ផងដែរថា រយៈពេលកន្លងមកនេះ វិទ្យាស្ថានសាន់រ៉ាយ បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើន ដើម្បីចូលរួមជួយអភិវឌ្ឍសង្គម ក្នុងវិស័យ IT ហើយវិទ្យាស្ថានក៏ទទួលបានសិទ្ធិអនុញ្ញាតិពី Cisco ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពលើមុខវិជ្ជា Cisco ។

លើសពីនេះ វិទ្យាស្ថានក៏មានបណ្តុះបណ្តាលលើជំនាញផ្សេងទៀតដូចជា Microsoft, Linux, Oracle និងIBM ជាដើម ដែលមុខវិជ្ជាទាំងនោះរួមមាន IT Essentials, CCNA Routing & Switching, CCNA Bootcamp, CCNA Security & Cyber-security, CCNP – Route, CCNP - Switch, CCNP T-shoot, CCNP Bootcamp, Authorised Testing Center, HR Outsourcing, Recruitment Service, CV consultant, Redhat Linux, Oracle, Microsoft, Full Stack PHP Web Development, C++, Java, C#, Python និងLaravel 5 ។

វិទ្យាស្ថាន សាន់រ៉ាយ នឹងផ្តល់ជូនលោកអ្នកនូវការបណ្តុះបណ្តាលជំនាញ IT ស្តង់ដារអន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ 023/016/099 997 282 ៕