(ព្រះសីហនុ)៖ ​ចំពោះទឹកប្រាក់៧០លានរៀល ដែលជារង្វាន់ធំរបស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តផ្តល់សំណាងដល់បុរសម្នាក់ទៀតហើយ ដែលបច្ចុប្បន្ន ជាប្រជានេសាទទឹកប្រៃ មានឈ្មោះ សួន វិសិទ្ធ អាយុ31ឆ្នាំ រស់នៅភូមិ២ ឃុំកាំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

​ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់ប្រាក់រង្វាន់ដល់លំនៅឋាន បុរសរូបនេះបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ នៅពេលពីសម្រាកពីការងារ នេសាទ ហើយត្រឡប់មកផ្ទះវិញ លោកក៏បានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងពីអ្នកលក់ដែលនៅផ្ទះក្បែរគ្នា មកទទួលទាន លុះពេលគាស់ក្រវិលកំប៉ុង ក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។

ភ្លាមនោះ លោកមិនទាន់ទុកចិត្តទេ ហើយទូរស័ព្ទសាកសួរព័ត៌មានបញ្ជាក់ពីក្រុមហ៊ុន ដែលមានដាក់លេខទូរស័ព្ទនៅលើក្រវិលកំប៉ុងស្រាប់។ បន្ទាប់ពីដឹងថាត្រូវរង្វាន់ធំ ទាំងរូបលោកផ្ទាល់ ក៏ដូចជាក្រុមគ្រួសារពិតជាមានក្ដីរំភើបរីករាយជាខ្លាំង ព្រោះមិននឹកស្មានថា អាចមានវាសនាមានលុយយ៉ាងសន្ធឹកសន្ធាប់ដូច្នេះនោះទេ ។
ក្រោយពេលទទួលបានលុយរង្វាន់ទាំងនេះ លោកនឹងយកមួយចំណែកទៅសង់បំណុលធនាគារឯកជន ហើយយកមួយចំណែកទៀតទៅសង់ផ្ទះ និងទិញទូកសម្រាប់នេសាទ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។ជាងនេះទៅទៀត លោកក៏បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ដែលបានជួយកែប្រែជោគវាសនាក្រុមគ្រួសាររបស់លោក ឱ្យមានភាពល្អប្រសើរ។
​សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណដល់អតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់រហូតដល់៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream 125 ចំនួន៥០រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយ​ការ​ផ្តល់​​ជូនរង្វាន់១កប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ ។

អ្នកទទួលទាន អាចមានសំណាងបានឈ្នះរង្វាន់ធំ, អ្នកលក់ឱ្យគេត្រូវរង្វាន់ធំ នឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់អ្នកតាំងលក់ស្អាតជាងគេ នៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល ។

សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅ​​​សំបកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ​ ៕