(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងគណៈកម្មការរៀបចំ ពិធីសម្ពោធវិមានឈ្នះឈ្នះ នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំ និងសម្ពោធវិមានឈ្នះឈ្នះ» នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ វេលាម៉ោង១០៖០០នាទីនៅវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

សូមជម្រាបថា ដើម្បីអបអរសាទរពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) រាជរដ្ឋាភិបាល នឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំរយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីសម្ពោធវិមានឈ្នះឈ្នះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីជូនដំណឹង ដូចខាងក្រោម៖