(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ តំណាងសហភាពអឺរ៉ុប និង តំណាងដៃគូជាតិ អន្តរជាតិ ជាច្រើនដែលធ្វើការពាក់ព័ន្ធនឹង CBRN (គីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយគ្លេអ៊ែរ) បានរៀបចំកិច្ចប្រជុំលើកដំបូង អំពីការគ្រប់គ្រងសារធាតុគីមី និងកាកសំណល់នៅតំបន់អាសុីអាគ្នេយ៍ នាទីក្រុងរៀងច័ន្ទន៍ ប្រទេសឡាវ។

អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នៃក្រសួងការពារជាតិកម្ពុជា បានបញ្ជូនតំណាងជនបង្គោលប្រទេសកម្ពុជាដែលមានសមត្ថភាព និងចំណេះដឹងច្រើនទាក់ទង នឹង CBRN ២រូប គឺឧត្តមសេនីយ៍ឯក កេ ដា និង ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្មនៃក្រសួងការពារជាតិ ដើម្បីចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំជាលើកដំបូងប្រចាំឆ្នាំនេះ មានការចូលរួមពីតំណាងអង្គការ ស្ថាប័នមួយចំនួន ដូចជា UNICRI, EU, CBRN, CoE ។ ក្រៅពីនោះ ក៏ប្រធានគម្រោងលេខ 61 ,62, 54 និង ជនបង្គោលទាំង១០ ប្រទេសផងដែរ។

គូសបញ្ជាក់ផងដែរថាគម្រោងនេះគឺ មានសុពលភាពចាប់ពីពេល នេះរហូតដល់ ខែកញ្ញា ឆ្នាំ២០២០៕