(ភ្នំពេញ)៖ លោក ស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain WAERMAN) អនុប្រធានរដ្ឋសភាបារាំង នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល៦ថ្ងៃ​ ចាប់ពីថ្ងៃទី១៥ ដល់ទី២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-បារាំង ឱ្យកាន់តែរឹងមាំថែមទៀត។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨។

តាមសេចក្តីជូនដំណឹងដដែលបានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាសាធារណរដ្ឋបារាំង គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់កម្ពុជា និងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត មានជាអាទិ៍៖

* ជួបសម្តែងការគួរសម និងធ្វើសវនការជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

* ជួបសម្តែងការគួរសម និងធ្វើសវនការជាមួយឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

* ជួបពិភាក្សាការងារជាមួយលោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា។

* ជួបពិភាក្សាការងារជាមួយអភិបាលខេត្តសៀមរាប និងទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រ ក្នុងខេត្តសៀមរាប ផងដែរ៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា ដូចខាងក្រោម៖