(ភ្នំពេញ)៖ ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី (L.S.S.C TRADING CO.,LTD) បង្ហាញផលិតផលថ្មីជាផ្លូវការ សម្រាប់គ្រឿងសម្អាងម៉ាក adidas នៅអូតែល Rose Wood អគារវឌ្ឍន: កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ផលិតផលគ្រឿងសម្អាង adidas ត្រូវបានផលិតឡើង ដើម្បីបំពេញតំរូវការ អតិថជនទាំងបុរស និងស្រ្តី ដែលមាន អាយុចាប់ពី១៥ឆ្នាំ ដល់៣៥ឆ្នាំ ជាអ្នកដែលស្វាហាប់ និង ស៊ីវិល័យ។ ជាមួយ ក្លិនក្រអូបឈ្ងុយ ទាក់ទាញអារម្មណ៍ និងទាន់សម័យជាមួយតម្លៃសមរម្យ ផលិតផលគ្រឿងសម្អាងម៉ាក adidas បានក្លាយទៅជាម៉ាកល្បីឈ្មោះ និងពេញនិយមក្នុងស្រទាប់អត្ថពលិក (អ្នកកីឡា) យុវវ័យជំនាន់ថ្មី និង អ្នកគាំទ្រ។

ទន្ទឹមនឹង ទទួលបានការគាំទ្រខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ នូវផលិតផល «CLIMACOOL» ដែលដើរតួ ជាអ្នកឯកទេសកំចាត់ក្លិនខ្លួន យ៉ាងប្រសើរបំផុត សម្រាប់រាល់លំហាត់ប្រាណធម្មតា ក្រុមហ៊ុន អិល អេស អេស ស៊ី បានបង្ហាញនូវផលិតផលឯកថ្មីចំនួនពីរទៀត លើទីផ្សារដែលមានឈ្មោះថា ADIPOWER ហើយនិង ADIPURE ។

ADIPOWER ជាផលិតផលគ្រឿងសម្អាងថ្មី សម្រាប់បំបាត់ ក្លិនខ្លួនមិនល្អដែលបណ្តាលមកពីការបញ្ចេញអត្ថពលកម្មខ្លាំងក្លា និងគាំពាររហូតទៅ៧២ម៉ោង។
ADIPURE ជាអ្នកឯកទេសបំបាត់ក្លិនមិនល្អ ហើយផ្តល់នូវក្លិនក្រអូបឈ្ងុយ មិនប្រតិកម្មដល់ស្បែកនៅពេលប្រើប្រាស់ ដោយសារវត្ថុធាតុដើមអំបិល 0% (Alu Salts) ហើយនិង អាល់កុល០% (alcohol) ហើយនិងការពារបានរហូតដល់ ៤៨ម៉ោង ទៅតាមរូមមន្តផលិតថ្មី។ ផលិតផលគ្រឿងសម្អាងថ្មីទាំងពីរនេះ នឹងផ្តល់នូវជម្រើសកាន់តែច្រើន សម្រាប់តម្រូវការអតិថិជន។

លោក ហាក់ ស៊ីដេត នាយកគ្រប់គ្រង ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី (L.S.S.C TRADING CO.,LTD) បានថ្លែងអំណរអរគុណចំពោះ ពាណិជ្ជករ អ្នកចែកចាយបន្ត និងជាពិសេសអ្នកប្រើប្រាស់ផ្ទាល់ ដែលនៅតែបន្តគាំទ្រនូវផលិតផលគ្រឿងសម្អាងម៉ាក adidas នៅលើទីផ្សារកន្លងមក។ លោក ជំរុញពាណិជ្ជករ និងអ្នកប្រើប្រាស់ ពិនិត្យមើលស្លាកសញ្ញាក្រុមហ៊ុន នៅលើផលិតផល ដើម្បីធានាថាជាផលិតផលពិត និង មានគុណភាពល្អ មកពីរោងចក្រផ្ទាល់។

លោក ឆាល មេលឡង (Charles Mellon) អ្នកតំណាងមកពី Coty បានថ្លែងថា «យើងសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អិល អេស អេស ស៊ី (LSSC) សម្រាប់ការរៀបចំនូវកម្មវិធីនេះឡើង។ យើងបានជ្រើសរើស អិល អេស អេស ស៊ី (LSSC) ជាក្រុមហ៊ុនចែកចាយផ្តាច់មុខ នូវផលិតផលគ្រឿងសម្អាងម៉ាក adidas នៅកម្ពុជា ដោយសារតែយើងសម្លឹងឃើញនូវភាពប៉ិនប្រសប់ និងសក្តានុពលនៃកំណើនសេដ្ឋកិច្ច ក៏ដូចជា ចំណូលបុគ្គល»។

លោក មានភាពរីករាយយ៉ាងខ្លាំង នៅពេលដែលបានជួបសំណេះសំណាល និងបានចែករំលែកជាមួយនឹងពាណិជ្ជករ អំពី ក្រុមហ៊ុនCoty។ លោកបន្ថែមថា ផលិតផលថ្មីគ្រឿងសម្អាងadidas ត្រូវបានសម្ពោធ ក្នុងប្រទេសផ្សេង ហើយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់កន្លងមក។

លោកសង្ឃឹមថា ផលិតនេះនឹងទទួលបានការគាំទ្រដូចគ្នាដែរ ហើយលោក នឹងជំរុញឲ្យអ្នកប្រើប្រាស់ សូមស្វែងរកផលិតផលពិតប្រាកដ ពីក្រុមហ៊ុន អិល អេស អេស ស៊ី (LSSC)។
កម្មវិធីបង្ហាញផលិតផលគ្រឿងសម្អាងថ្មី ម៉ាក adidas ត្រូវបានបញ្ចប់ទៅដោយរលូនក្រោមកម្រង បទបង្ហាញពីផលិតផល ថតរូបអនុស្សាវរីយ៍ និង បណ្តាញទំនាក់ទំនងល្អ ក្នុងចំណោម វត្តមានភ្ញៀវកិត្តិយស ពាណិជ្ជករ និង អ្នកសារព័ត៌មានសរុបជាង ១០០នាក់។

សម្រាប់ព័ត៌មានស្តីពីការចែកចាយបន្តនៃផលិតផលទឹកអប់ adidas សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី (L.S.S.C TRADING CO.,LTD) ដែលមានទីតាំង ផ្ទះលេខ 3B ផ្លូវលេខ 181 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ភ្នំពេញ ទូរស័ព្ទលេខ៖ 023 966 799 អ៊ីម៉ែល៖[email protected]