(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់មក អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ពេញមួយឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានឈាមទូទំាងប្រទេស បានចំនួន៨៣,៩៨៤ប្លោក ក្នុងនោះនៅភ្នំពេញ មានចំនួន៥៨,៣៩៧ប្លោក។

បើតាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឲ្យដឹងថា ក្នុងសេវាកម្មផ្តល់ឈាម ឆ្នាំ២០១៧-២០១៨ មជ្ឈមណ្ឌលជាតិផ្តល់ឈាម សម្រេចបានសមិទ្ធផលសំខាន់ៗ រួមមាន៖

១៖ អគារមជ្ឈមណ្ឌលផ្តល់ឈាមថ្មី ៥កន្លែង (ក្នុងចំណោម២២) ដែលបានបំពាក់សម្ភារបរិក្ខាពេទ្យទំនើបៗ បានដាក់ឲ្យដំណើរការ ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៨ រួមមាន៖

* មជ្ឈមណ្ឌលជាតិផ្តល់ឈាម (ភ្នំពេញ)
* មជ្ឈមណ្ឌលផ្តល់ឈាមខេត្តកំពង់ចាម
* មជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប
* មជ្ឈមណ្ឌលផ្តល់ឈាមខេត្តបាត់ដំបង
* មជ្ឈមណ្ឌលផ្តល់ឈាមខេត្តតាកែវ
* មជ្ឈមណ្ឌលផ្តល់ឈាមខេត្ត១៧កន្លែងទៀត បានជួសជុលនិងផ្គត់ផ្គង់នូវសម្ភារបរិក្ខាពេទ្យថ្មី មួយចំនួនបន្ថែម។

២៖ បទដ្ឋានបច្ចេកទេសចំនួន៩០ បានបង្កើតឡើង និងបានបណ្តុះបណ្តាលដល់គ្រប់មន្រ្តីបុគ្គលិក នៅមជ្ឈមណ្ឌលផ្តល់ឈាមទាំង២២កន្លែង នៅទូទាំងប្រទេស ដើម្បីអនុវត្ត។

៣៖ គោលការណ៍ណែនាំ ស្តីពីការប្រើប្រាស់ឈាម គោលការណ៍ណែនាំ ស្តីពីការជ្រើសរើសអ្នកផ្តល់ឈាម និងការផ្តល់ប្រឹក្សាដល់អ្នកផ្តល់ឈាមបានបង្កើតឡើង និងបានប្រើប្រាស់

៤៖ ផែនទីចង្អុលទិស ដើម្បីឲ្យមានការទទួសស្គាល់គុណភាព ក្នុងសេវាផ្តល់ឈាមត្រូវបានបង្កើតឡើង និងកំពុងអនុវត្ត

៥៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំឲ្យបង្កើតគណៈកម្មការ ជំរុញការបរិច្ចាគឈាមស្ម័គ្រចិត្ត នៅតាមបណ្តាខេត្ត-រាជធានី កាលពីឆ្នាំ២០១៥ ក្នុងគោលបំណងបង្កើនការអំណោយឈាមស្ម័គ្រចិត្ត ឲ្យបានប្រសើរឡើង។

៥៖ ទទួលបានអំណោយឈាម ៧៦,៥១១ប្លោក ក្នុងឆ្នាំ២០១៧

* ការផ្គត់ផ្គង់ឈាម ផលិតផលឈាមទៅឲ្យមន្ទីរពេទ្យសាធារណៈ និងឯកជន មានចំនួន ៧៤,៦៨២ ប្លោក កើនឡើងជាងឆ្នាំ២០១៦ ក្នុងអត្រា២០%
* ការផ្គត់ផ្គង់ឈាម ប្រមាណ៦៨% នៅភ្នំពេញ, ៣២% នៅតាមខេត្ត
* កិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា កាកបាទក្រហមកម្ពុជា អង្គភាពស្ថាប័ន វិស័យជននានាជំរុញឲ្យយុវជន៕