(សៀមរាប)៖ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ នៃប្រធានគណបក្ស ប្រជាជនកម្ពុជាខេត្តសៀមរាប។

ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាបថ្មី គឺលោក ទៀ សីហា ជំនួសលោក ឃឹម ប៊ុនសុង ដែលត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។

សូមជម្រាបថា លោក ទៀ សីហា អភិបាលរងខេត្តសៀមរាប ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តសៀមរាប ខណៈលោក ឃឹម ប៊ុនសុង ត្រូវបានតម្លើងឋានន្ដរស័ក្ដិថ្នាក់ នាយឧត្តមសេនីយ៍ និងតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ ហើយត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នៅព្រឹកមិញនេះ៕​