(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៣រួមមាន៖ ខណ្ឌសែនសុខ, ខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី១៨, ១៩ និងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ជើងឯក ខណ្ឌដង្កោ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ០៨ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង០៤៖០០នាទីព្រឹក។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង​២៤៖០០នាទីយប់៕