(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨​ ឲ្យដឹងថា កម្លាំងអធិការដ្ឋានខណ្ឌ និងបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ ទៅតុលាការ ដើម្បីអនុវត្តនីតិវិធី ក្រោយពីបង្ក្រាបឃាត់ខ្លួនពួកគេបានក្នុងបទល្មើសលួចទូរស័ព្ទ និងប្រើប្រាស់គ្រឿងញៀន៣គោលដៅ និង៣ករណីផ្សេងគ្នា នៅក្នុងប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់បង្ក្រាបជាក់ស្ដែង។

លោកបន្តថា ជនសង្ស័យទាំងនោះទី១៖ឈ្មោះ យិន សុធី ហៅម៉េក ​អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៥ ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន), ទី២៖ឈ្មោះ ស៊ុប ស្កាហ្វា ​អាយុ២៦ឆ្នាំ ​​ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ (ជាអ្នកប្រើប្រាស់), ទី៣៖ឈ្មោះ ពេជ្យ ផាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ​មុខរបរលក់ដូ ស្នាក់នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឋសែនសុខ (ជាអ្នកប្រើប្រាស់) និងទី៤៖ឈ្មោះ គង់ លុយ​ អាយុ២៣ឆ្នាំ​ស្នាក់នៅភូមិអូឆ្លាត ឃុំភ្នំបាទ ស្រុកពញាឮ ខេត្តកណ្តាល។

លោកអធិការខណ្ឌថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់នេះដែរ គឺបានធ្វើឡើងចំនួន៣គោលដៅ ដោយក្នុងនោះទី១៖នៅត្រង់ចំណុចផ្ទះលេខ១៦៥ ក្រុម៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ, ទី២៖នៅត្រង់ចំណុចក្រុម១ ភូមិ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ និងទី៣៖នៅត្រង់ចំណុចក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតភ្លាមៗ កាលពីព្រឹកថ្ងៃទី១០ រហូតមកដល់រសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីនាំខ្លួនពួកគេទាំងនោះ មកសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕