(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨​ កើតឡើង៥លើក បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៣​នាក់ និងរបួសធ្ងន់​ស្រាល​ចំនួន​៥​នាក់ ។​

គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បង្កឲ្យខូចខាតម៉ូតូ៥គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ស្រវឹងស្រា មិនប្រកាន់ស្តាំ ប្រជែង និងកត្តាយានយន្ត ។

ក្នុង​រយៈពេល​១២​ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ គ្រោះថ្នាក់​ច​រាចរណ៍កើតឡើង១១៦លើក ​បានសម្លាប់​មនុស្ស​សរុប​៥៣​នាក់ បង្ក​របួសធ្ងន់ស្រាល​ចំនួន​១៤៧នាក់ ៕