(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,៨២៦គ្រឿង រកឃើញល្មើសច្បាប់១,១២៣គ្រឿង (ម៉ូតូ៧៨%) អប់រំ៣៧៣គ្រឿង និងផាកពិន័យ៧៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី១២ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន៤,១១៥គ្រឿង, អប់រំ២៤៦គ្រឿង និងផាកពិន័យ៥២៣គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៨,១២៥គ្រឿង រកឃើញយានយន្តល្មើស៨,៦៥៧គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ៣,២២១គ្រឿង និងផាកពិន័យ៥,៤៣៦គ្រឿង៕